មន្ត្រីរដ្ឋបាល និងហិរញ្ញវត្ថុ សំរាប់ Local Branch Khmer Water Supply Holding Co., Ltd.
សំរាប់ : | ជនជាតិខ្មែរ |
ផ្នែក : | ធនាគារ និង ហិរញ្ញវត្ថុ, រដ្ឋបាល |
ពេលធ្វើការ : | ពេញម៉ោង |
ភេទ : | ប្រុស, ស្រី |
ភាសា : | ខ្មែរ |
តំបន់ : | ព្រៃវែង |
ចំនួន : | ច្រើននាក់ |
ឈប់ទទួលពាក្យ : | ថ្ងៃទី 15 ខែ តុលា ឆ្នាំ2025 |
ប្រាក់ខែ : |
$250
|
បទពិសោធន៍ : | ត្រូវការ |
សញ្ញាបត្រ : |
ក្រុមហ៊ុន ខ្មែរ វ៉ធើរ សឹបផ្លាយ ហូលឌីង ខូ អិលធីឌី (Khmer Water Supply Holding Co., Ltd.) “KWSH” គឺជាប្រតិបត្តិករទឹកស្អាតឯកជនមួយ ដែលបានប្តេជ្ញាចិត្តក្នុងការពង្រីកលទ្ធភាពទទួលបានទឹកស្អាតតាមបំពង់ និងផ្តល់តម្លៃសមរម្យនៅទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុនបានទិញ និងគ្រប់គ្រងស្ថានីយ៍ទឹកស្អាត ដោយបាននាំយកអ្នកជំនាញ និងបទពិសោធន៍របស់យើង ដើម្បីធ្វើប្រតិបត្តិការស្តង់ដារ កែលម្អគុណភាពទឹក និងកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីដើម្បីភ្ជាប់គ្រួសារកាន់តែច្រើន។
ឥឡូវនេះ ក្រុមហ៊ុនគឺជាតួអង្គសំខាន់មួយក្នុងវិស័យនេះ ដោយប្រតិបត្តិការស្ថានីយចំនួន 6(ប្រាំមួយ) ជាមួយនឹងគ្រួសារតភ្ជាប់បណ្តាញច្រើនជាង 29,000 គ្រួសារ ដែលបានប្រើប្រាស់ទឹកស្អាត 3.4 ពាន់លានលីត្រក្នុងឆ្នាំ 2024។ នៅឆ្នាំ 2024 ក្រសួងឧស្សាហកម្មបានទទួលស្គាល់ KWSH ថា ជាប្រតិបត្តិការស្ថានីយ៍ខ្នាតធំកំពូលពីរ និងស្ថានីយ៍ខ្នាតមធ្យមកំពូលពីរនៅក្នុងប្រទេស។
ក្រុមហ៊ុន KWSH បានទិញស្ថានីយទឹកស្អាតកំពង់ត្របែក និងបានដំណើរការចាប់តាំងពីខែ វិច្ឆិកា ឆ្នាំ២០១៩។ ក្រុមហ៊ុនបានកំពុងវិនិយោគលើបំពង់ទុយោរបណ្តាញមេដែលមានវិសាលភាពគ្របដណ្តប់ពី 6,676 គ្រួសារនៅថ្ងៃនេះដល់ 13,059 គ្រួសារ ដែលនឹងនាំឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងអាជីវកម្ម។
ទទ្ទឹមនឹងការរីកចម្រើននេះ ក្រុមហ៊ុន ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖
- បេក្ខជនដែលបានជ្រើសរើសសម្រាប់មុខតំណែងនេះ នឹងត្រូវទទួលខុសត្រូវកិច្ចការរដ្ឋបាលដូចខាងក្រោម៖
- ទទួលបន្ទុកកិច្ចការរដ្ឋបាលប្រចាំស្ថានីយ៍ទឹកស្អាត
- រៀបចំបញ្ចូលកុងត្រា អំណានកុងទ័រ បោះពុម្ភវិក្កយប័ត្រ ទទួលប្រាក់ប្រចាំថ្ងៃ
- ដកនិងដាក់ប្រាក់នៅធនាគារ
- ប្រកាសពន្ធ និងបង់ពន្ធផ្សេងៗ
- កត់ត្រាទិន្នន័យប្រតិបត្តិការស្ថានីយ៍ចូលក្នុង Google Sheets
- ធ្វើកិច្ចការផ្សេងៗទៀត ចាត់តាំងដោយថ្នាក់លើ។
- ថ្នាក់ទី១២ ឬជានិសិ្សតកំពុងរៀនឆ្នាំទី ១ ផ្នែក គ្រប់គ្រងធុរកិច្ច និងរដ្ឋបាល
- មានបទពិសោធន៍ ១-២ឆ្នាំ ក្នុងការងាររដ្ឋបាល និងឃ្លាំងសម្ភារៈ
- មានជំនាញគិតលេខខ្លះៗ ប្រសិនបើចេះប្រើកុំព្យូទ័រខ្លះៗ រឹតតែប្រសើរ
- មានភាពរួសរាយរាក់ទាក់មានភាពស្មោះត្រង់ និងសកម្មក្នុងការបំពេញការងារ
- ផ្តល់អាទិភាពចំពោះបេក្ខជនដែលមានទីលំនៅក្នុងស្រុកកំពង់ត្របែក
បេក្ខជន ដែលមានចំណាប់អារម្មណ៍ សូមរៀបចំប្រវត្តិរូបសង្ខេប និងយកមកដាក់នៅទីស្នាក់ការក្រុមហ៊ុនដោយផ្ទាល់ ដែលមានអាស័យដ្ឋានរៀងរាល់ម៉ោង និងថ្ងៃធ្វើការ ឬទំនាក់ទំនងតាមលេខទូរស័ព្ទ ឬអ៊ីម៉ែល និងតេឡេក្រាមលេខ(Telegram)ដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
ជួយគាំទ្រ ខ្មែរអនឡាញចប
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
ឈ្មោះក្រុមហ៊ុន : | Local Branch Khmer Water Supply Holding Co., Ltd. |
អុីម៉េល : | sreyleak.pheng@kwsh.com.kh |
អាស័យដ្ឋាន : | # Street, Preaek Phdau, Kampong Trabaek Commune, Kampong Trabaek District, Prey Veng Province, Cambodia |
